៦-ថ្វាយបង្គំព្រះសក្យមុនីចេតិយៈ វន្ទាមិ ចេតិយំ...

វន្ទាមិ ចេតិយំ សព្វំ សព្វដ្ឋានេ សុបតិដ្ឋិតំ សារីរិកធាតុម្មហាពោធឹ ពុទ្ធរូបំ សកលំ សទា។ ប្រែៈខ្ញុំសូមថ្វាយបង្គំ ឆ្ពោះព្រះបរមចេតិយ ព្រមទាំងព្រះសារី ​​​ រិកធាតុនៃព្រះពុទ្ធ ។ និងមហាពោធិព្រឹក្ស ដែលគួរនឹកដោយលំអុត លំអោនចិត្តបរិសុទ្ធ លើកកំបង់អញ្ជលី ។ និងព្រះពុទ្ធរូប តំណាងអង្គព្រះមុនី ដែលស្ថិតនៅគ្រប់ទី ស្ថាននានានោះទាំងអស់ ។ ដោយតេជះនៃគុណ ព្រះមានបុណ្យប្រសើរខ្ពស់ ដែលតែងតែរំលោះ រំដោះទុក្ខភ័យអន្តរាយ ។ សូមឲ្យខ្ញុំបានសុខ ឃ្លាតចាកទុក្ខផងទាំងឡាយ សត្រូវទោះជិតឆ្ងាយ សូមឲ្យក្លាយមកជាមិត្ត ។ សូមទាន់ព្រះអរិយ- មេត្រិយថ្លៃវិសិដ្ឋ សូមបានឃើញធម៌ពិត សមដូចចិត្តប្រាថ្នាហោង ។

2356 232